ខេត្តព្រៃវែង មានករណីស្លាប់ដោយសារកូវីដ ម្នាក់ និងរកឃើញអ្នកឆ្លងថ្មី ១៣០នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្តាល ៣នាក់ និងមកពីខេត្តស្វាយរៀង ៥នាក់ និងមានករណីស្លាប់ម្នាក់ ថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ​៤នាក់
២- ស្រុកពាមរក៍ ចំនួន ​៣៣នាក់
៣-ស្រុកកំចាយមារ ចំនួន ​២៩នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន​ ១៤នាក់
៥- ស្រុកមេសាង ចំនួន​ ១២នាក់
៦- ស្រុកបាភ្នំ ចំនួន ៧នាក់
៧- ស្រុកពារាំង ចំនួន ៥នាក់
៨- ស្រុកព្រះសេ្ដច ចំនួន ៤នាក់
៩- ស្រុកពោធិ៍រៀង ចំនួន ៤នាក់
១០-ស្រុកកញ្ច្រៀច ចំនួន ៤នាក់
១១-ស្រុកសុីធរកណ្តាល ចំនួន ២នាក់
១២-ស្រុកពាមជរ ចំនួន ២នាក់
១៣-ស្រុកកំពង់ត្របែក ចំនួន ២នាក់
១៤-មកពីខេត្តកណ្តាល ចំនួន ៣នាក់
១៥-មកពីខេត្តស្វាយរៀង ចំនួន ៥នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣៩០នាក់ និងកំពុងសម្រាកព្យាបាល ៨៧៤នាក់ ស្លាប់៣៧នាក់៕