ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌដង្កោចុះស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ភេទ លើក្មេងស្រីជាអនីតិជន នៅក្នុងបន្ទប់ជួល ។
ករណីនេះបានកើតឡើង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ត្រង់ចំណុចបន្ទប់ជួលលេខ២ ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានអាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ែន សុខុម អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី តាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ាន ម៉ៃ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមន្ត្រីរាជការមន្ទីរកិច្ចការនារី មានទីលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងឱ្យក្មេងស្រី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបៀតបៀនកេរ្តិ៍ភេទ លើក្មេងស្រីរងគ្រោះពិតប្រាកដមែន ។
ករណីនេះ សមត្ថកិច្ចជំនាញនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូន អនុវត្តបន្តតាមនីតិវិធី ៕