ភ្នំពេញ៖ យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានធ្វើការចុះផ្អាកអាជីវកម្មចំនួន ០៤ទីតាំង នៅសង្កាត់ទន្លេបាសាក់។
ដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន រួមជាមួយរដ្ឋបាលសង្កាត់ទន្លេបាសាក់, ប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន ០៤ទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣០៨ ភូមិ៥, ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មី រួមមាន៖
១-ភោជនីយដ្ឋាន Baek Steet Pizza
២-ហាងបារបារាំង H Home
៣-ភោជនីយដ្ឋាន សំងាត់
៤-ហាងបារបារាំង ដឹ ខ (The Cove)៕