មិនថមថយ៖ ខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១៦១នាក់ថ្មី ជាសះស្បើយ ៥៥នាក់ និងស្លាប់២នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦១នាក់បន្ថែមទៀត ខណៈមានករណី ជាសះស្បើយចំនួន៥៥នាក់ និងស្លាប់ចំនួន ២នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៤១នាក់ បានព្យាបាលជាសះស្បើយចំនួន៨១៨នាក់ ស្លាប់២៤នាក់ និង១៥៩៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕