ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១១ កក្កដា នៅក្នុងខេត្តចំនួន៦ (កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+រដ្ឋបាលខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១០នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
+រដ្ឋបាលខេត្តប៉ៃលិន រកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន២ករណី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករត្រឡប់ មកពីប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយ៥២នាក់ ស្លាប់ម្នាកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុមចំនួន ១ ៥៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៥២នាក់ និងកំពុងសម្រាកព្យាបាល ៨១១នាក់ ស្លាប់១១នាក់។
+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥០នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន១៣៩នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។
+ ខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៤០ ករណីបន្ថែមទៀត ក្នុងនោះ (០១ករណី សហគមន៍ និង២៣៩ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៥៨នាក់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៨២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣៧១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៤៥០ នាក់ និងស្លាប់ចំនួន ០៤នាក់។
+ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន១២នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន២២៨នាក់ ស្រី៨៦នាក់ ស្រី២២នាក់ និងមានអ្នកជាសះស្បើយ៧៦នាក់ ស្រី២៤នាក់ កុមារ១២នាក់ ស្លាប់១នាក់៕