ព្រោះតែកូវីដចង្រៃក្មេងស្រីម្នាក់ ដៃកាន់ថង់ខោអាវ បើកភ្នែកម៉ក់ៗ សំលឹងមុខពេទ្យ គួរស្រណោះ!

0

ភ្នំពេញ៖ រូបភាពមួយសន្លឹក ធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ និងពោលពាក្យអាណិត ស្ទើរតែគ្រប់មាត់ ព្រោះឃើញក្មេងស្រី ម្នាក់កាន់ថង់ខោអាវ បើកភ្នែក សំលឹងមុខពេទ្យ និងដើរឡើងរថយន្តទៅព្យាបាលជំងឺកូវិដ១៩។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ ពៅ សុវណ្ណារិន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានសរសេររៀបរាប់ថា «អាណិតចៅស្រីណាត់ឆា អាយុ៥ឆ្នាំ នៅភូមិមោង ឃុំមោង បានរកឃើញមានវិជ្ជមានកូវិដ-19 ថ្ងៃទី11កក្កដា 2021 យកចៅទៅព្យាបាល នៅមណ្ឌលព្យាបាលកូវិដ-19 អនុវិទ្យាល័យមោង។ ចៅស្រីកាន់ថង់សម្លៀកបំពាក់ មួយថង់ឡើងឡាន គួរអោយស្រណោះ។ សូមចូលរួមទាំងអស់គ្នា បីការពារ បីកុំ ដើម្បីគ្រួសារអ្នកដោយការគោរពទានម្ចាស់»៕