មេបក្សយុវជនកម្ពុជា! មួយជំហាន មួយជំហាន ក្នុងរដូវកាលកូវីដ១៩គឺតឹងជាងហែលទឹកបញ្រ្ចាស់ទៅទៀត

0

ភ្នំពេញ៖ ដោយសារស្ថានភាព នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានអូសបន្លាយពេល កាន់តែយូរទៅៗ បានសម្លាប់ប្រជាពលរដ្ឋរាប់លាននាក់ នៅក្នុងសកលលោក និងបំផ្លាញនូវសេដ្ឋកិច្ចបណ្ដាប្រទេសនានាយ៉ាងខ្ទេចខ្ទាំនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា មួយជំហាន មួយជំហាន ក្នុងរដូវកាលកូវីដ១៩គឺតឹងជាងហែលទឹក បញ្រ្ចាស់ទៅទៀត។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «មួយជំហ៊ាន មួយជំហ៊ាន ក្នុងរដូវកាលកូវីដ១៩
គឺតឹងជាងហែលទឹក បញ្រ្ចាស់ទៅទៀត ប៉ុន្តែបើ មិនប្រឹងឈានទេ គឺដង្ហើមចង្រិតហើយ ដោយសារក្រពះរួមរឹត ដូច្នេះត្រូវរៀនរស់ជាមួយកូវីដ ទើបធ្វើឲ្យជីវិតឆ្លងផុត ពីសង្រ្គាមក្រីក្រ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០ ៩៥៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥២ ៤៧៥នាក់ និងស្លាប់៩០២នាក់៕