រន្ធត់ណាស់! ព្រះសង្ឃមួយអង្គ បានធ្វើអត្តឃាត ដោយបន្សល់ លិខិតមួយសន្លឹកទុកជូនញោម ជាឪពុក ម្តាយ

0

ភ្នំពេញ៖ ព្រះសង្ឃមួយអង្គ មានជំងឺប្រចាំកាយ បានសម្រេចចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបានបន្សល់ត្រឹមលិខិតមួយ សន្លឹកជូនញោមជាឪពុក ម្តាយ កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងវត្តក្រាំងស្វាយ ភូមិក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

យោងតាមគណនីហ្វេសប៊ុក «សុរក្ខិតគុណោ.អ៊ុត សុភត្ត្រា ព្រះចៅអធិការ វត្តក្រាំងស្វាយ»​ បានឱ្យដឹងថា ដំណឹងអនិច្ចធម្ម សូមប្រគេននិងជូនដំណឹង ដល់ព្រះថេរានុថេរៈគ្រប់ៗព្រះអង្គ និងញោមញាត្តិទាំងអស់ ដែលធ្លាប់គោរពស្រលាញ់ រាប់អានព្រះអង្គ អោយបានជ្រាថា៖ ព្រះអង្គសទ្ធាធរោ លឹម សុឌឿន បានទទួលអនិច្ចធម្ម កាលពីយប់ថ្ងៃទី១០ ខៃកក្កដា ឆ្នាំ២០២១ វេលាម៉ោង11ៈ00យប់ ដោយ អត្តយាដ។​

នៅក្នុងខ្លឹមសារសំបុត្របន្សល់ទុក បានសរសេរថា «ញោមទាំងពីរ លោកកូនសូមទោសផង អាត្មាលាអ្នកទាំងអស់គ្នាហើយ បើមានជាតិក្រោយមែនពិត សូមជួបញោមទៀត។ ជំងឺរបស់អាត្មា មើលមិនជានោះទេ ពិបាកក្នុងខ្លួនណាស់ បើរស់តទៀត នាំតែលំបាក។ សូមលោកបងមិត្ត មេត្តាធ្វើឱ្យករុណាផង អភ័យទោសដល់ករុណផង ពីខ្ញុំព្រះករុណា ភិក្ខុ សទ្ធាធនោ លឹម សុឌឿន ថ្ងៃសោររ៍ ទី១០ ខែ កក្កដា ឆ្នាំ២០២១។ ស្រលាញ់អ្នកទាំងអស់គ្នាណាស់!»។

គណនីដដែលបន្តថា សេចក្តីនេះទុក្ខជាការជូនដំណឹង ដល់ញោមញាត្តិទាំងអស់ អោយបានជ្រាបជាដំណឹង។ បញ្ជាក់ៈ ព្រះសពតម្កល់ទុកធ្វើបុណ្យ នៅក្នុងវត្តក្រាំងស្វាយ។ លេខទូរស័ព្ទទំនាក់ទំនងព្រះចៅអធិកាវត្តក្រាំងស្វាយ 011 55 33 86 , 081 55 33 86៕