ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានជូនដំណឹងដ៏រន្ធត់ គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តព្រះវិហារ និងសូមចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំបំផុត ។
រដ្ឋបាលខេត្ត ក៏បនអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសចូលរួមអនុវត្ត ៣-ការពារ និង ៣-កុំ ។