ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយលោកចៅរងទី១ សង្កាត់ទន្លេបាសាក់, ប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន ៣ទីតាំង ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូទដល់មានការជូនដំណឹងជាថ្មី ។
ទីតាំងទាំង ៣កន្លែងរួមមាន៖ ១-ភោជនីយដ្ឋាន Troll, ២-ភោជនីយដ្ឋាន រាជ រស្មី, ៣-ភោជនីយដ្ឋាន ផំា ឃីន ។





