ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា នៅវេលាម៉ោង ៧:៣០នាទី ព្រឹកនេះ ដោយសារជម្ងឺ កូវីត-១៩ នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ។
ជាមួយគ្នានោះឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមន្ត្រីក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀម ចំណេះមរណភាពលោកស្នងការរង ។