Home សង្គម មេបក្ស​យុវជន​កម្ពុជា​!​ គ្មានចោរឯណាសារភាពថា ខ្លួនឯងជាចោរនោះទេ

មេបក្ស​យុវជន​កម្ពុជា​!​ គ្មានចោរឯណាសារភាពថា ខ្លួនឯងជាចោរនោះទេ

0

ភ្នំពេញ៖ ក្រោយពីភាគីថៃ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ បានអះអាងថា ខ្លួនមិនបានចម្លង ឬសាងសង់ ប្រាសាទ ដែលមានរចនាបថ តាមប្រាសាទអង្គរខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា នៅលើលោកយើងនេះ គឺគ្មានចោរឯណាសារភាពថា ខ្លួនឯងជាចោរនោះទេ។

ជាមួយគ្នានេះលោក ពេជ្រ ស្រស់ ក៏បានស្នើទៅកាន់ក្រសួងពាក់ព័ន្ធ ទាំងអស់កសាងភស្តុតាងឲ្យបានរឹងមាំ ដើម្បីធ្វើកំណត់ទូតទៅ រដ្ឋាភិបាលថៃឲ្យបញ្ឈប់គម្រោងសាងសង់ អង្គរវត្តកូពី លើទឹកដីថៃនោះ ជៀសវាងនៅថ្ងៃក្រោយពិភពលោក គិតថាអង្គរវត្ត ជារបស់ថៃ។

នៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា «នៅលើលោកយើងនេះ គឺគ្មានចោរឯណាសារភាពថា ខ្លួនឯងជាចោរនោះទេដូច្នេះការបកស្បែកមុខចោរបាន គឺផ្អែកទៅលើសកម្មភាព ភស្តុតាង និងលទ្ធផល ជាក់ស្តែងរឿងសៀមលួចចម្លងប្លង់ និងគំរូប្រាសាទអង្គរវត្ត គឺមានទាំងសកម្មភាព ភស្តុតាង និងលទ្ធផលអំពីការ លួចចម្លងម៉ូតអង្គរវត្តរបស់យើង»។

លោកបញ្ជាក់បន្ថែមថា «យើងជាខ្មែរ និងជាម្ចាស់ គឺពុំគួរជឿចោរគ្រាន់តែនិយាយពីរ បីម៉ាត់ឡើយ យើងត្រូវបន្តស្រាវជ្រាវ និងហាមកុំឲ្យចោរធ្វើគម្រោង ប្រាសាទដូចនឹងអង្គរវត្តយើង ស្ទើតែ 100% បែបនេះ ដោយខុសត្រង់ឆ្នាំកសាង ប្រភេទថ្មនិងអ្នកកសាងតែ ប៉ុណ្ណោះ រីឯប្លង់មេ និងរចនាបទ គឺដូចនឹងអង្គរវត្តខ្មែរ យើង100%តែម្តង ក្នុងន័យនេះសូមក្រសួងពាក់ព័ន្ធ កសាងភស្តុតាងឲ្យបានរឹងមាំ ដើម្បីធ្វើកំណត់ទូតទៅ រដ្ឋាភិបាលថៃឲ្យបញ្ឈប់គម្រោងសាងសង់ អង្គរវត្តកូពី លើទឹកដីថៃនោះ ជៀសវាងនៅថ្ងៃក្រោយពិភពលោក គិតថាអង្គរវត្ត ជារបស់ថៃ។ រួមគ្នាការពារកេរ្តិ៍ដូនតាខ្មែរ»៕

Previous articleទាស់សម្ដីក្នុងវង់ផឹកស៊ី ភាគីម្ខាងទាញកាំបិត ហាន់សាច់ក្លែម ចាក់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
Next articleបិទដំណើរការបណ្ដោះអាសននផ្សារ «ដើមស្រល់» ១៤ថ្ងៃ ក្រោយរកឃើញ អាជីវករឆ្លងកូវីដ១៩