បុគ្គលិកហាងលក់ខោអាវ ដឹ មេន ក្បែរផ្សារទួលទំពូង ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅហាងលក់ខោអាវ ដឹ មេន (The Men’s Shop) ក្បែរផ្សារទួលទំពូង ​ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៧ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២១ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកនៅទីតាំងខាងលើនេះ។ ដូច្នេះសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព ៕