ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីសម្រេចបិទខ្ទប់ខ្នងផ្ទះជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ក្រោយរកឃើញមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ នៅតាមភូមិសាស្រ្តរបស់ខ្លួន។
ក្នុងនោះរួមមាន៖
+សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៤ខ្នង ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
+សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ០៣ខ្នង ស្ថិតនៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១. ផ្ទះរបស់ឈ្មោះ កុល វឿន ភេទស្រី អាយុ ៥៣ឆ្នាំ
២. ផ្ទះរបស់ឈ្មោះ ណន ម៉ុស ភេទប្រុស អាយុ ៤៨ឆ្នាំ
៣. ផ្ទះរបស់ឈ្មោះ សៀង សាភាព ភេទប្រុស អាយុ ៤៣ឆ្នាំ
+សម្រេចបិទខ្ទប់ ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន ៦ខ្នង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១. ផ្ទះរបស់ឈ្មោះ អ៊ុន សំរ៉ង ភេទប្រុស អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិកណ្តាលលើ ឃុំអន្លង់វែង
២. ផ្ទះរបស់ឈ្មោះ អៀម លីណា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង
៣. ផ្ទះរបស់ឈ្មោះ ហង្ស ធូប្រស ភេទប្រុស អាយុ ២២ឆ្នាំ ស្ថិតនៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍
៤. ផ្ទះរបស់ឈ្មោះ រស់ ចាន់ថន ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតនៅភូមិព្រលាន ឃុំអន្លង់វែង
៥. ផ្ទះរបស់ឈ្មោះ រស់ ប៉ាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិថ្នល់បំបែក ឃុំអន្លង់វែង
៦. ផ្ទះរបស់ឈ្មោះ វ៉ាន់ វ៉ាន់ ភេទស្រី អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិតាដេវ ឃុំត្រពាំងតាវ
+សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មាន ការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១. ផ្ទះរបស់ឈ្មោះ បាន សុខសម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ (ផ្ទះជួល)
២. ផ្ទះរបស់ឈ្មោះ យុន សុគា ភេទប្រុស អាយុ ៤២ឆ្នាំ (ផ្ទះជួល)
៣. ផ្ទះរបស់ឈ្មោះ យ៉ាវ គន្ធា ភេទស្រី អាយុ ៣១ឆ្នាំ
ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖
ហ៊ុមព័ទ្ធទីតាំងផ្ទះខាងលើផ្អាកការចេញ ចូលទីតាំងទាំងនេះ ,ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក
,ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មន្ទីរពេទ្យ បង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ។