Home សង្គម អាណិតណាស់! កុមារាម្នាក់មិនត្រឹមតែ មានជំងឺរលួយខ្នែងពោះវៀន និងរលាកស្រោមពោះធ្ងន់ធ្ងរបំផុត ថែមទាំងឆ្លងកូវីដ១៩ទៀត

អាណិតណាស់! កុមារាម្នាក់មិនត្រឹមតែ មានជំងឺរលួយខ្នែងពោះវៀន និងរលាកស្រោមពោះធ្ងន់ធ្ងរបំផុត ថែមទាំងឆ្លងកូវីដ១៩ទៀត

0

ភ្នំពេញ៖ គួរឲ្យអាណិតណាស់ កុមារាម្នាក់មិនត្រឹមតែមានជំងឺរលួយខ្នែងពោះវៀន និងរលាកស្រោមពោះធ្ងន់ធ្ងរបំផុតទេ ថែមទាំងឆ្លងជំងឺកាចសាហាវកូវីដ១៩ទៀត តែអ្វីដែលជាត្រេកអរ កុមារាម្នាក់ត្រូវបានក្រុមគ្រូពេទ្យ ជួយវះកាត់សង្រ្គោះដោយជោគជ័យ ។

យោងតាមបណ្ដាសង្គមហ្វេសប៊ុក មូលនិធីកន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា «ក្រុមគ្រូពេទ្យវះកាត់កុមារនៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយវះកាត់សង្រ្គោះកុមារាម្នាក់នេះ ដែលមានជំងឺរលួយខ្នែងពោះវៀន និងរលាកស្រោមពោះធ្ងន់ធ្ងរបំផុត ហើយបានឆ្លងកូវីដ-១៩។ សូមអរគុណ ក្រុមយុទ្ធជនអាវស ដែលបានបំពេញការងារ យ៉ាងលំបាកនឿយហត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់» ។

Previous articleបុគ្គលិកហាងលក់ខោអាវ ដឹ មេន ក្បែរផ្សារទួលទំពូង ឆ្លងកូវីដ១៩
Next articleទាស់សម្ដីក្នុងវង់ផឹកស៊ី ភាគីម្ខាងទាញកាំបិត ហាន់សាច់ក្លែម ចាក់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់