ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៦ កក្កដា នៅក្នុងខេត្តចំនួន៥ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦០នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥៣នាក់ និងជាពលករមកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ផងដែរ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៣៥នាក់ និងកំពុងសម្រាកព្យាបាល៦៤២នាក់ ស្លាប់៩នាក់។
+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០២ នាក់ និងករណីជាសះស្បើយ ចំនួន៤៣នាក់ និងមានករណីស្លាប់ស្រ្តីជនជាតិខ្មែរ អាយុ៦០ឆ្នាំម្នាក់នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
+ខេត្តប៉ៃលិន រកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៦នាក់ថ្មី និងមានករណីជាសះស្បើយ២២នាក់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
+ខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន៨៧នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន៩នាក់ និងជាពលករមកពីប្រទេសថៃចំនួន៧៨នាក់ និងមានករណីជាសះស្បើយ២៤នាក់ផងដែរនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្ដរមានជ័យ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០៩៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០១នាក់ និងកំពុងសម្រាកព្យាបាលចំនួន៨៩១នាក់ ស្លាប់៣នាក់។