ឡានកុងទើន័រ​ បើកបុខគូថឡាន ១គ្រឿងទៀត លើកំណាត់ផ្លូវជា​តិ​លេខ៤ បង្កការកកស្ទះទាំងព្រឹក!

0

ភ្នំពេញ៖ កំលាំង​នគរបាល​ កំពុង​ជួយអន្ដរាគមន៍​ សម្រួ​លក​រណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅលើកំណាត់ផ្លូវជា​តិ​លេខ៤​ ត្រង់ចំណុច​ស្ពាន​ធ្នួសលួង​ ចន្លោះ​គឺឡូ​ម៉ែត​លេខ​ ៥១-៥២​ បង្កឡើង​រវាងរថយន្ដ​ដឹកទំនិ​ញ​ ប្រ​ភេ​ទ​ កុងទើន័រ​ សណ្ដោង​សឺមី​រឺម៉ក​ បើកបុខគូថរថ​យន្ដមួយគ្រឿងទៀត​ ប៉ុន្ដែ​រថយន្ដ​ខាងមុខ​បន្ដដំ​ណើរ​ទៅបាត់​ នៅឡើយតែរថយន្ដបើកបុកគូថគេ​ ខូចនៅលើស្ពាន​ មានស្លាកលេខ​ ភ្នំពេញ​ 3G_​8691 FUSO ពណ៌​ស​ មានផ្លាកស​ញ្ញាសម្គាល់​ L M H ដឹកជញ្ជូន​ G-70 ។

ករណី​ខាងលើ​មិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ឬប៉ះពាល់ទ្រព្យសម្បត្ដិអ្នកដទៃឡើយ​ គ្រាន់​តែបង្កការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ​ និងល្មើសនឹងវិធាន ច្បាប់ចរាចរណ៍ផ្លូវគោក​ ៕