ភ្នំពេញ៖ ក្រុមការងារ ប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញមកបំភ្លឺថា ដើម្បីពង្រឹងការងារ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាព និងកាត់បន្ថយករណីគ្រោះចរាចរណ៍ អោយនៅកំរិតអប្បបរមា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ទាមទារដាច់ខាតត្រូវតែពង្រឹងសមត្ថភាព និងឈរ លើគោលការណ៍ជាធរមាន ក្នុងនោះការអនុវត្តច្បាប់ គឺមានលក្ខណៈអោយសមស្របនិងបរិបទសង្គម ពិសេស មន្ត្រីនគរបាលចរាចរណ៍ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ដោយមិនអាចខ្វះបាន ប៉ុន្ដែ ម៉ឺងម៉ាត់ លុបបំបាត់ទម្រង់រើសអើងតាមរយៈពាក្យខ្មែរបុរាណ “ត្រីងៀតឆ្លៀតពង” &”យល់ញាតិឃ្លាតច្បាប់” លើសពីនោះ គឺការចូលរួមអនុវត្ដអោយមានតម្លាភាព យុត្តិធម៌ តាមច្បាប់ ដើម្បី ជាការរួមចំណែកអោយសង្គមកម្ពុជា ក្លាយជាវប្បធម៌គោរពច្បាប់ទាំងអស់គ្នា។
មានមតិមួយចំនួនតូចបក្ខពួកហួសហេតុ បានធ្វើការរិះគន់ ដោយគ្មានគុណធម៌មកលើមន្រ្តីនគរបាល ចរាចរណ៍ជាអ្នកអនុវត្ដច្បាប់ថា បានចាប់ផាកពិន័យរថយន្ដមួយគ្រឿង ដែលបានកែច្នៃទ្រុងដឹកទំនិញដាក់ លើដំបូល និងតកន្ទុយចង្អើរដែកហួសតួររថយន្ដ នៃផ្នែកខាងក្រោយជាការហួសហេតុ និងផ្ទុយពីច្បាប់ទៅវិញ ។
យោងតាមច្បាប់ករណីនេះត្រូវកំណត់ដូចខាងក្រោមៈ
ការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស គឺជាកា រកែច្នៃបច្ចេកទេសលើយានយន្តខុសពីរោងចក្របា នផលិត ដូចជាការកែច្នៃយានឲ្យដឹកបានច្រើន ឬលូតកំពស់ ឬលូតបណ្តោយ ដែលកាន់តែបន្ថែមទម្ងន់ ដល់យាន ឬអាចធ្លាក់ អាចប៉ះបង្កគ្រោះថ្នាក់។
ករណីកែច្នៃអាចធ្វើទៅបាន លុះណាមានការអនុញ្ញា តពីក្រសួងសាធារណការនិងដឹកជញ្ជូន ដូចមាន ចែងក្នុងអនុក្រឹត្យលេខ ១៨០។
ការកែច្នៃដែលគ្មានការអនុញ្ញាត ពីក្រសួងសាធារណការនឹងដឹកជញ្ជូន នឹងត្រូវចាត់ទុកជាការកែច្នៃ ខុសបទដ្ឋានបច្ចេកទេស ដែលត្រូវពិន័យតាមអនុក្រឹត្យលេខ៣៩។ ជាមួយនោះ មាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានតម្រូវឲ្យឃាត់យានយន្ត ដើម្បីកែតម្រូវលក្ខណៈបច្ចេកទេសទៀតផង។
ជាក់ស្ដែង នៅគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ភ្លើងស្ដុប មុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ មានរថយន្ដមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7993 បើកបរដោយឈ្មោះ សៅ ប៉ិចពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយរថយន្ដខាងលើកែច្នៃខុសលក្ខណៈ បច្ចេកទេស ត្រូវបានកំលាំងនគរបាលចរាចរណ៍ ឃាត់ណែនាំនិងផាកពិន័យ ជាប្រាក់ចំនួន១៥០,០០០ (មួយសែនប្រាំម៉ឺន) រៀល ពិន័យអំពើល្មើសមាត្រា៧ថ្មី នៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថៃ្ងទី១៧ ខែមីនា ឆ្នាំ២០២០។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ រង់ចាំទទួលគ្រប់សំណូមពរ លើករណីដែលមានការងឿងឆ្ងល់ចំពោះបញ្ហានានា ដែលកើតមាននៅក្នុងភូមិសាស្រ្ដទឹកដីកំពង់ស្ពឺ និងជាស មត្ថកិច្ចរបស់អាជ្ញាធរ-មន្រ្តី ខេត្តកំពង់ស្ពឺ ៕