ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៣ កក្កដា នៅក្នុងខេត្តចំនួន៥ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១០៥នាក់ និងជាសះស្បើយចំនួន ២១នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។

+ខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៤នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។

+ខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៨៥នាក់ថ្មី ក្នុងនោះ (១០ករណី សហគមន៍ និង៧៥ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ១៥នាក់ បន្ថែមទៀត នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.០០៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៨៩៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១១៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៧៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២៨ នាក់ និងស្លាប់ចំនួន ០៣នាក់។

+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៤នាក់ ខណៈមានករណីជាសះស្បើយចំនួន ១៣២នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ។

+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមាន កូវីដ១៩​ចំនួន៥០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយចំនួន១៨នាក់ និងស្លាប់២នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុនចំនួន១២២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៣០នាក់ និងកំពុងសម្រាកព្យាបាល៥៨៧នាក់ ស្លាប់៩នាក់។