ភ្នំពេញ៖ ដោយមើលឃើញពីករណីឆ្លងជំងឺកូវីដ១៩ ពីមួយថ្ងៃ ទៅមួយថ្ងៃ មិនមានការថមថយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចនិងអ្នកដែលមិនទាន់បានចាក់ បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” »៕
សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុប៥៥,១៨៧ នាក់ អ្នកជាសះស្បើយ៤៧៣៨៦ នាក់ និងអ្នកស្លាប់៧៤៨នាក់៕