ស្ងាត់មួយរយៈ ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ ជាង១០០នាក់ ក្នុងមួយថ្ងៃ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១៤៤នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦០៥នាក់ ស្លាប់១៨នាក់ និង១០៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។