ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានចុះធ្វើការត្រួតពិនិត្យផលិតផល ទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត នូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាមរួមមាន៖
-នំកញ្ចប់ មានចំនួន ៣៦០០កញ្ចប់តូច ស្មើ ៧៩.២០គីឡូក្រាម
-មីកញ្ចប់ មានចំនួន ៤៨០០កញ្ចប់ ស្មើ ៣៨៤គីឡូក្រាម ៕





