ភ្នំពេញ៖ មនុស្សចំនួន ២នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង២០៖៣៥នាទី ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦៤-៣៦៥ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង)។
លោកវរសេនីយ៍ឯក យីវ សុមន្ថា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តក្រចេះ បានឱ្យដឹងថាជនរងគ្រោះទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង។ លោកប្រធានការិយាល័យ បន្តថាមូលហេតុ អ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ក្នុងពេលមេឃកំពុងភ្លៀងខ្លាំង។ ករណីខាងលើជំនាញកំពុងបន្តនីតិវិធី ៕


