Real Madrid គ្រោង​ដាក់​សំណើ​ខ្ចី​ជើង​ខ្សែបម្រើ​ម្នាក់​ពី ​Manchester United

0

ក្លិប​អធិរាជ​ស R.Madrid ទទួល​បានការ​លេចលឺ​ដំណឹង​ថា កំពុង​ស្វែងរក​កីឡាករ​មក​ពង្រឹង​តំបន់​បម្រើកណ្ដាល ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយ ការ​មក​ដល់​របស់​អ្នកចាត់ការ Carlo Ancelotti ដើម្បី​បង្កើន​ជម្រើស​នៅ​ក្នុង​ក្រុម​។

យោង​តាម​ប្រភព​ពី Daily Star បានឱ្យ​ដឹង​ថា លោក Ancelotti សម្លឹង​ឃើញ Van de Beek ជា​ជម្រើស​គោលដៅ​សំខាន់​បំផុត​មួយ ដោយ​ត្រូវ​ចំណាយ ២​លាន​អឺ​រ៉ូ សម្រាប់​ការ​ខ្ចី​ជើង​ ១​រដូវ​កាល​។

ខ្សែបម្រើ​ជនជាតិ​ហូ​ឡង់​វ័យ ២៤​ឆ្នាំ​រូប​នេះ មិន​អាច​សាង​ភាព​លេចធ្លោ​នៅ​ទឹកដី Old Trafford បន្ទាប់​ពី​ផ្លាស់​ចេញពី​ក្លិប Ajax ក្នុង​ឆ្នាំ ២០២០ ដោយ​បោះបង់​ឱកាស​ចូលរួម Real Madrid ជ្រើស​យក Man Utd៕