ដាក់មួយមេធំ លាយឡំខ្យល់កន្រ្តាក់ កម្ទេចផ្ទះប្រជាជន២២ខ្នង នៅស្រុកមោងឫស្សី និងស្រុករុក្ខគីរី

0

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ ១លើក បណ្តាលអោយខូចខាត ផ្ទះប្រជាជនចំនួន២២ខ្នង របើកដំបូល២២ខ្នង រលំ០ខ្នង នៅលើស្រុកមោងឬស្សី និងស្រុករុក្ខគីរី។ នៅស្រុកមោងប្ញស្សី គ្រោះធម្មជាតិនេះនាំអោយមានការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង របើកដំបូល លើ២ឃុំ គឺឃុំមោងចំនួន ១៣ខ្នង និងឃុំគារចំនួន ០១ខ្នង ។

ដោយឡែកនៅស្រុករុក្ខគីរី ក្នុងឃុំព្រែកជីកបណ្តាលអោយរងការខូចខាតរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០៨ខ្នងផ្ទះ អស់់ស័ង្កសីចំនួន ៤៤សន្លឹក និងក្បឿងចំនួន ២០សន្លឹក ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាល ស្រុករុក្ខគីរី បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ជូនផ្ទះពលរដ្ឋ ដែលរងការប៉ះពាល់ពីគ្រោះធម្មជាតិនេះ ៕