ចាប់បានចោរ លួចកាត់ខ្សែភ្លើង នៅក្រុងបាត់ដំបង

0

ភ្នំពេញ ៖ ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអំពើលួចកាត់ខ្សែភ្លើង មួយកើតឡើង នៅចំណុចក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្ក ដោយជនសង័្សយឈ្មោះ យិន លីនហឺ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានលួចកាត់ខ្សែភ្លើង នៅទីតាំងសំណង់មួយកន្លែងជារបស់ឈ្មោះ សេង ហៃ ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីធ្វើសកម្មភាព បានបន្តិចក៏ត្រូវបានជនរងគ្រោះ ដឹងនិងរាយការណ៍ ដល់សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយអនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយខាងលើ នៅចំណុចស្ថានីយ៍រថភ្លើង និងដកហូតវត្តុតាងរួមមាន៖
-ខ្សែភ្លើងប្រវែង ២០ម៉ែត្រ
-កន្រ្តៃចំនួន ០១
-សោចិញ្ចៀនចំនួន ០១
-សោបំពង់ចំនួន ០១
-ខ្សែកច្រវ៉ាក់ចំនួនមួយខ្សែ
-ផ្លែស្វានចំនួន ០១
-ដង្កាប់ចំនួន ០១
-កាបូបស្ពាយពីក្រោយពណ៍ខៀវចំនួន ០១។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំបញ្ជូន មកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕