ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៩៩៩នាក់ ។
នេះជាការបញ្ជាក់របស់សម្ដេចតេជោ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។