ប្រពៃណាស់! មេបក្សយុវជនកម្ពុជា ចេញមុខស្វែងរកជំនួយ ជួយដល់កុមារកំព្រា ៨០នាក់ ក្នុងមណ្ឌលមែកឈើ

0

ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខអំពាវនាវស្វែងរកជំនួយពីបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា ដើម្បីជួយដល់កុមារកំព្រា៨០នាក់ ក្នុងមណ្ឌលមែកឈើ ដែលកន្លងមកលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជាគឺជាអ្នកទទួលបន្ទុកចិញ្ចឹមតែពេលនេះលោកកំពុងមានជំងឺកូវីដ-១៩កម្រិតធ្ងន់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពកុមារកំព្រាក្នុងមណ្ឌលនេះទាំងមូល។
លោក ពេជ្រ ស្រស់ ដែលតែងតែឈឺឆ្អាលអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជារឿយៗនោះ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «ខ្ញុំបាទសុំពឹងពាក់បងប្អូនខ្មែរម្នាក់បន្តិចមក លោក ផន ផល្លា គឺជាមនុស្សម្នាក់ អ្នកទទួលបន្ទុកចិញ្ចឹមកុមារ កំព្រា80នាក់ ក្នុងមណ្ឌលមែកឈើ ហើយខណៈនេះលោក ផន ផល្លា កំពុងមានជំងឺកូវីដ19 កម្រិតធ្ងន់ ដែលធ្វើឲ្យប៉ះពាល់ ដល់ជីវភាពកុមារកំព្រាក្នុងមណ្ឌលផងដែរ»។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានអំពាវនាវថា ដូច្នេះសូមបងប្អូនជួយដល់ក្មេងៗកំព្រាតាមសទ្ធាផងចុះ
ABA No. 070777771 => PICH SROS

ACLEDA 070757777 => PICH SROS

ខ្ញុំសុំអរគុណបងប្អូនសប្បុរសជនទុកជាមុន
សូមរំលឹកថា នៅពេលដឹងថា ខ្លួនមានផ្ទុកកូវីដ-១៩ លោក ផន ផល្លា បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុករបស់លោកថា «ខ្ញុំសូមពឹងអ្នកទាំងអស់គ្នាផង កូនៗរបស់ខ្ញុំទាំងអស់ នឹងត្រូវជាប់ធ្វើចតាឡីស័ក សូមជួយដឹកអាហារទៅកាន់ ពួកគេផង»៕