កោះកុង ៖ បុរសជាជនជាតិចិនម្នាក់ បានបើកម៉ូតូម្នាក់ឯង ហើយបានជ្រុលបុក រថយន្តពីខាងក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ នៅនៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២និង២០នាទីរសៀល ចំណុចមុខក្រុមហ៊ុនអិលវ៉ាយភី គ្រុប ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងនិងធ្វើកំណត់ហេតុ នាំយក រថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ៕