ថ្មីចែស! កឺកឺ ចិញ្ចឹមតោឈ្មោល មួយក្បាល ទំងន់ជាង៧០គីឡូក្រាម នៅខណ្ឌបឹងកេងកង 

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០២១ អាជ្ញាធរចម្រុះ បានចុះធ្វេីការដកហូត យកសត្វតោឈ្មោល រស់មួយក្បាល ទម្ងន់ជាង ៧០គីឡូក្រាម ពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់ នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រោយពីមានការរាយការណ៍ ពីប្រជាពលរដ្ឋជិតខាង។

នាយខណ្ឌរដ្ឋបាលព្រៃឈេី បានបញ្ជាក់ថា “ពលរដ្ឋមិនមានសិទ្ធិ ក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់”។

ចំពោះសត្វតោឈ្មោល មួយក្បាលនោះ នឹងធ្វេីការប្រគល់ជូន ទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹមបីបាច់បន្ត ៕