ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ស្លាប់បុរសម្នាក់ នៅចំណុចផ្ទះរបស់ឈ្មោះ កែ សូត្រ ភេទស្រី នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ ឆន ឆាយ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្បែងខាងកេីត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ អ៊ុត វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមេជាង និង ឈ្មោះ ប៉ិះ សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាកម្មករ បានអោយថា : នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ពួកគាត់និងជនរងគ្រោះឈ្មោះ ឆន ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករ រស់នៅភូមិត្បែងខាងកេីត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទៅដាក់ពិដាន និងតភ្លើង អោយឈ្មោះ កែ សូត្រ ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ពេលនោះជនរងគ្រោះ និងឈ្មោះ ប៉ិះ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកម្មករដូចគ្នា បានឡើងតភ្លើងខុសបច្ចេកទេស ( អត់ពាក់ស្បែកជើង និងដាក់ជណ្តើរដែកលើខ្សែភ្លើងស្រាត ) បណ្ដាលអោយឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានបញ្ជាក់ថា: ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន និងមិនមានពាក់ព័ន្ធករណីឃាតកម្មឡើយ ៕