ឃាត់ខ្លួន ជនសង្ស័យម្នាក់ រំលោភក្មេងស្រី អាយុ១១ឆ្នាំ

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស លើក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំ ស្ថិតនៅត្រង់ចំណុច ឃ្លាំងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ាយ រ៉ែន ហៅ ស្នា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងឃ្លាំងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី មានករណីរំលោភសេពសន្ថវៈក្មេងស្រីម្នាក់ឈ្មោះ រ.សន អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅក្នុងឃ្លាំងអេតចាយ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាក្មួយសាច់ថ្លៃ របស់ជនសង្ស័យ) ។ ក្រោយពេលកើតហេតុ ម្តាយរបស់ជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានចុះទៅធ្វើការអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើបាន ត្រង់ចំណុចឃ្លាំងអេតចាយ ខាងលើ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការ សាកសួរជនសង្ស័យ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះ ប្រាកដមែន ៕