ដឹងការពិតហើយ ជុំវិញករណីមន្ទីរពេទ្យបង្អែកអង្គស្នួល យកលុយពីពលរដ្ឋ ទៅយកសំណាកតេស្តរកកូវីដ ម្នាក់៦ម៉ឺនរៀល

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ដែលប្រប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសបុកជ្រាប ថ្មីៗនេះមានគេគរហទំព័រហ្វេសបុកឈ្មោះ​ Fun Moments ដែលបានបង្ហោះជាវីដេអូ​ រួមជាមួយ ខ្លឹមសារ​ថា យកសំណាកអស់ចំនួន ៦០០០០៛​ សូម្បីតែកូនក្មេងក៏យកដែរ​ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ដឹកនាំកម្លាំងផ្នែកជំនាញស្រុក​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់​ បានចុះទៅដល់ភូមិត្រពាំងធ្នង់​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ដើម្បីសាកសួរ​ព័ត៌មានជុំវិញករណី ដែលបានបង្ហោះផ្សព្វផ្សាយនោះឱ្យដឹងថា៖

-មានប្រជាពលរដ្ឋ​ បានពាក់ព័ន្ធជំងឺកូវីដ-១៩​ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក​ នៅតាមផ្ទះ​ ចំនួន២០គ្រួសារ​ មនុស្ស៨៩នាក់ស្រី៤២នាក់​ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល​ យកសំណាក​ ចំណាយលុយ៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០រៀល។

-នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១​ ឯកឧត្តម​ សុខចិន្តា​ សោភា​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល​ បានដឹកនាំក្រុមការងារអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩​ នៅធ្វើចត្តាឡីស័កតាមផ្ទះ​ ចំនួន២០គ្រួសារនោះ​ និងបានសម្របសម្រួលឧបត្ថម្ភជួយ ចេញថវិកា​ដល់អ្នកដែលបាន ទៅយកសំណាកបង់លុយ​ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ ៕