សាហាវយ៉ាងនេះ!​ គ្រាន់តែជិះម៉ូតូ កាត់កន្លែងផឹកស៊ី តាមកាប់រហូតដល់ស្លាប់

0

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកោះកុង ប្រើពេល២៤ម៉ោង ក្នុងការចុះបង្រ្កាបក្មេងស្ទាវ ជើងខ្លាំង១០នាក់ ក្រោយកាប់សម្លាប់យុវជន និងម្នាក់រងធ្ងន់ នៅក្បែរសាលាសង្កាត់ដងទង់ កាលពីយប់ថ្ងៃទី២២ មិថុនា ២០២១។

លោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា តបតាមការបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង កម្លាំងសមត្ថកិច្ចជំនាញប្រើពេល២៤ម៉ោង បានកំណត់មុខសញ្ញា ក្រុមជនសង្ស័យ និងចុះឃាត់ខ្លួន ក្រុមក្មេងស្ទាវទាំង១០នាក់នេះ ជាបន្តបន្ទាប់នៅតាមលំនៅដ្ឋានពួកគេ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា តាមចម្លើយសារភាព របស់ក្រុមជនសង្ស័យទាំង១០នាក់នេះ មូលហេតុដែលពួកគាត់ ហ៊ានប្រើអំពើហិង្សា រហូតដល់កាប់សម្លាប់មនុស្សស្លាប់ទាំងយប់ នៅមុខសាលរៀនសាមគ្គី ក្បែងសាលាសង្កាត់ដងទង់ យ៉ាងដូច្នេះ ក៏ព្រោះតែក្រុមជនរងគ្រោះ ជិះម៉ូតូកាត់ហ្វូង ក្រុមជនសង្ស័យផឹកស៊ី នៅសួនថ្មទល់មុខសាលាខេត្ត។

ក្រុមជនសង្ស័យមិនជាប់ព័ន្ធពាក់នឹងគ្រឿងញៀនទេ ដោយបច្ចុប្បន្នសមត្ថកិច្ច បានបញ្ចូនសំណុំរឿង ទៅតុលាការអនុវត្តតាមនីតិវិធីរួចរាល់ហើយ។ វត្តុតាងដកហូតៈ មានម៉ូតូធ្វើសកម្មភាពចំនួន៤គ្រឿង (Dream៣គ្រឿង និងWave១គ្រឿង) កាំបិតផ្គាក់ចំនួន២ដើម និងស្បែកជើង៣គូរ។

ក្រុមជនសង្ស័យរួមមាន៖ទី១.ឈ្មោះ ជា វិច្ឆ័យ អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ទី២.ឈ្មោះ ទៀ គីមហ៊ាន់ អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង ទី៣.ឈ្មោះ គង់ សារ៉ាត ហៅពាង អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។