អ្នកធ្លាប់ចូលទីតាំងទាំង ៣កន្លែងនេះ សូមដាក់ខ្លួនដាច់ដោយឡែក ១៤ថ្ងៃ បើសង្ស័យសូមប្រញាប់ទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬពាក់ព័ន្ធជាមួយទីតាំងទាំង ៣កន្លែងនេះ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ហើយបើមានការសង្ស័យសូមប្រញាប់ ទៅតេស្តរកកូវីដ១៩ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ទីតាំងទាំង ៣កន្លែងនេះរួមមានដូចខាងក្រោម៖

១.អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅ គ្លីនិកធ្មេញ រៀលធីស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ អ្នកពាក់ព័ន្ធគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

២.អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញមួយចំនួន នៅផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖២៥ ដល់ម៉ោង ១៧៖៤០ ។

៣.អ្នកជំងឺកូវីដ១៩ បានចូលទៅទទួលសេវាពិនិត្យឈាម នៅមន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥០ ដល់ម៉ោង ១៥៖៣០ ៕