ភ្នំពេញ៖ នៅវេលាម៉ោង១២ និង០២នាទីរំលងអធ្រាត្រ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែង បានចុះស្ទាក់ចាប់ រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៣E-៩៨៨៩ ដឹកសត្វមាន់រស់ចំនួន ៣៧០ស្រកាស្មើនឹង៤,៤៤០ក្បាល នៅលើផ្លូវជាតិលេខ៨ ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ដឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយពុំមានលិខិតអនុញ្ញាត ដឹកជញ្ជូននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្រុមការងារបានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។






