Home សង្គម រកឃេីញអ្នកឆ្លងជំងឺកូវីដ​ ចំនួន៣នាក់បន្ថែមទៀត​ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យ​ នៅសង្កាត់កោះពង់សត្វ

រកឃេីញអ្នកឆ្លងជំងឺកូវីដ​ ចំនួន៣នាក់បន្ថែមទៀត​ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យ​ នៅសង្កាត់កោះពង់សត្វ

0

ភ្នំពេញ៖ រដ្ឋបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃេីញករណីវិជ្ជមាន​ជំងឺកូវីដ​-១៩​ ចំនួន៣ករណីបន្ថែមទៀត​ពាក់ព័ន្ធពិធីភ្ជាប់ពាក្យ​ នៅសង្កាត់កោះពង់សត្វ​កាលពីកន្លងទៅ​ ក្នុងចំណោមអ្នកពាក់ព័ន្ធ៨២នាក់ ដែលបានធ្វេីតេស្តកាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០២១​ ដែលបានយកសំណាក​ទៅពិនិត្យវិភាគនៅរាជធានីភ្នំពេញ​ លទ្ធផលវិជ្ជមាន​កូវីដ​-១៩​ ចំនួន៣ករណី​ ហេីយលទ្ធផល នៅពិនិត្យមិនទាន់អស់រង់ចាំលទ្ធផលបន្ត​ ពីក្រសួងសុខាភិបាលបន្តទៀត។

រដ្ឋបាលក្រុងសិរីសោភ័ណ​ សូមអំពាវនាវដល់បងប្អូន ពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមផ្ទះ​ សូមរង់ចាំលទ្ធពីក្រសួងសុខាភបាលបន្តទៀត៕

Previous articleចាប់រថយន្ដមួយគ្រឿង លួចដឹកមាន់ជាង៤ពាន់ក្បាល ពីប្រទេសវៀតណាម
Next articleសូមបង្កើនការប្រុងប្រយ័ត្ន! វីរុសកូវីដ១៩ បម្លែងខ្លួនថ្មី ចំនួន៧ករណីទៀត បានចូលមកដល់កម្ពុជាហើយ