Home សង្គម ទំនងស្រវឹងស្រា! បុរសម្នាក់បើករថយន្តដឹកទឹកកក កៀរថយន្តទំនើប បង្កការខូចខាត ធ្ងន់ធ្ងរ

ទំនងស្រវឹងស្រា! បុរសម្នាក់បើករថយន្តដឹកទឹកកក កៀរថយន្តទំនើប បង្កការខូចខាត ធ្ងន់ធ្ងរ

0

ភ្នំពេញ៖​​ បុរសម្នាក់ទំនងស្រវឹងស្រា បានបើករថយន្ត ឃ្លុបដឹកទឹកកក អនាម័យក្នុងល្បឿនលឿនជ្រុល ទៅកៀរនឹងរថយន្តឡិចស៊ិសRX330 បណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។ ហេតុការណ៍នេះនៅផ្លូវបេតុង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា រថយន្តម៉ាកឡិចស៊ីសRX330 ពាក់ផ្លាកលេខភ្នំពេញ2AY.2628មាន អ្នករួមដំណើរជាក្រុមគ្រួសារ មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តឃ្លុប ដឹកទឹកកកអនាម័យ ពាក់ផ្លាកលេខ ភ្នំពេញ3C.7093 អ្នកបើកបរទំនងស្រវឹងស្រា ក្នុងល្បឿនលឿនបាន កៀររថយន្តឡិចស៊ីសតែម្តង។

ចំណែកអ្នក ធ្វើដំណើរតាមរថយន្តឡិចស៊ីស RX330 បានរងរបួស។ ដោយឡែកអ្នកបើកបររថយន្តដឹកទឹកកកត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម។ក្រោយកើតនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ មក យករថយន្តទាំងពីរទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់៕

Previous articleបុរសញៀនស្រាម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់នៅតាមផ្លូវលំ
Next articleត្រៀមខ្លួនទៅ! គសចគ កំពុងអភិវឌ្ឍគម្រោង កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដោយស្វ័យប្រវត្តិ ចំពោះម្ចាស់ប្រព្រឹត្តខុស នឹងច្បាប់ចរាចរណ៍ផ្លូវគោក