សូមកុំប្រហែស! យុវជនម្នាក់របួសធ្ងន់ ក្រោយចាក់សាំងចូលដប ជិតចង្ក្រានបាយ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ

0

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះខ្ទេចអស់មួយខ្នង រួមទាំងសម្ភារគិតជាលុយប្រមាណជា ង៥ពាន់ដុល្លារ និងបុរសម្នាក់រងរបួសធ្ងន់។ ករណីនេះបង្កពីម្ចាស់ផ្ទះ បានយកសាំងចាក់ផ្ទេរដាក់ដប នៅក្បែរចង្រ្កានបណ្តាលឱ្យឆាបឆេះ រាលដល់ធុងហ្គាសក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះបាន កើតឡើងនៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងកាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

ករណីអគ្គិភ័យនេះបានបង្កឱ្យរងបួសមនុស្សម្នាក់ ឈ្មោះ ស៊ុន សុវណ្ណ ហៅ ចាន់រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជាម្ចាស់ផ្ទះ ។ ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ជាផ្ទះលក់ចាប់ហួយ រងការខូចខាតទាំងស្រុង ឆេះអស់ម៉ូតូមួយគ្រឿងនិងថវិកា ដែលសរុបជាទឹកប្រាក់ប្រមាណជាង ៥ពាន់ដុល្លារ៕