ស៊យនោះស៊យ! ចោរថ្មីថ្មោងចេញឆក់លើកដំបូង ត្រូវជាប់ខ្នោះសមត្ថកិច្ច

0

ភ្នំពេញ៖ កម្លាំងនគរបាលក្រុងតាខ្មៅ ចាប់ចោរជើងថ្មីម្នាក់ក្នុងចំណោម ២នាក់ទើបចេញឆក់លើកដំបូង បានឆក់កាបូបលុយនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៤២ឆ្នាំ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យទាំង ២នាក់រួមមាន៖ ឈ្មោះ សួង ម៉ាលី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ត្រូវចាប់ខ្លួន) និងឈ្មោះ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ (បានគេចខ្លួន) ។

វត្ថុតាងចាប់បាន៖ ទូរស័ព្ទ១គ្រឿង របស់ជនរងគ្រោះកាបូបយួដៃមួយ របស់ជនរងគ្រោះលុយខ្មែរ ១៧ម៉ឺនរៀល ។ ម៉ូតូមួយគ្រឿងម៉ាក suzuki nex ផ្លាកលេខ ភ្នំពេញ1IE 0463 របស់ជនសង្ស័យ ទូរស័ព្ទ១គ្រឿង របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕