អីយ៉ា យ៉ាងមិចចេះ! តារាសម្តែង អេដវីន ប្រើប្រាស់ហិង្សា ធ្ងន់ធ្ងរទៅលើគូស្នេហ៍

0

ភ្នំពេញ៖ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលខ្លាំងមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីគូស្នេហ៍តារាសម្តែងស្រស់សង្ហា លោក អេដវីន បានបង្ហោះសារអមដោយរូបភាព នៃការប្រើប្រាស់អំពើហិង្សា យ៉ាងធ្ងន់ធ្ងន់ រហូតបែកឈាម ជាំពេញខ្លួនប្រាណ ហើយត្រូវបាននារីនោះ លើកឡើងថា អ្នកដែលជាជនបង្ក គឺតារាសម្តែង អេដវីនតែម្តង។

កន្លងទៅនេះតារាសម្តែង អេដវីន បានបាត់មុខពីសិល្បៈ ជាច្រើនខែកន្លងមកហើយ បន្ទាប់ពីបញ្ចប់ការសម្តែងរឿង រស់ជាតិអ្នកមាន របស់ទូរទស្សន៍ PNN និងបន្ទាប់ពីលេចដំណឹងថា លោកផ្អាកការងារសិល្បៈ ដើម្បីចេញធ្វើមុខជំនួញ ជាមួយគូស្នេហ៍ អ្នកនាងបញ្ចកា ជាអ្នកមេម៉ាយកូន២នោះ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចចេញដំណឹង ដែលធ្វើឲ្យផ្អើលជាថ្មីនេះ ត្រូវបានបង្ហោះ ដោយម្ចាស់គណនីហ្វេសប៊ុកផ្លូវការ របស់សង្សារតារាសម្តែងរូបនេះ ឈ្មោះថា សុទ្ធ បញ្ចកា ដោយនាងបានលើកឡើងថា “ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអីដែរនាក់ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែ ពេលខឹង ពេលឈ្លោះ មិនដែរនិយាយហេតុផល ខឹងវាយ ខឹងវាយ …. ហេតុអីតំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំ អោយបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ …. ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន ! U will see the real monster of me”។ សារនេះបានបង្កើតឲ្យមានការចែករំលែក និងបញ្ចេញយោបល់យ៉ាងច្រើនពីមហាជនរហូតមានការរិះគន់ធ្ងន់ៗទៅកាន់តារាសម្តែងរូបនេះដែលបានប្រើប្រាស់ហិង្សាមកលើគូស្នេហ៍ជាស្ត្រី ហើយតាមសារខាងលើក៏បញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងនោះទេដែលលោក អេដ វីន បានបង្ករបួសស្នាមបែបនេះ ហើយកន្លងទៅក៏ធ្លាប់បានលេចធ្លាយចេញនូវជម្លោះរវាងគូស្នេហ៍មួយគូនេះផងដែរ។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីភាគីទាំងសងខាងបាននៅឡើយទេ។ ទោះជាយ៉ាងណាកន្លងទៅគេក៏ធ្លាប់បានឃើញតារាសម្តែង អេដវីដ បានបង្ហាញស្នាមរបួសដែលកើតឡើងពីជម្លោះរវាងគ្នានឹងគ្នាផងដែរ។

តាមរយៈសារ និងរូបភាពនេះដែរគេក៏បានឃើញតារាសម្តែង អេដវីន បានចូលបញ្ចេញមតិដោយបានទាំងបង្ហាញមុខដែលត្រូវជាំភ្នែកដែលគេដឹងថាអ្នកទាំងពីរពិតជាបានប្រើប្រាស់ហិង្សាទៅលើគ្នាទៅវិញទៅមកពិតប្រាកដមែន៕