ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ មិថុនានេះថា តួលេខល្អ ៣ថ្ងៃជាប់គ្នា នៅ រាជធានីភ្នំពេញ ដូច្នេះសូមបងប្អូនកុំភ្លេចខ្លួន បើប្រហែស នឹងក្លាយជាតំបន់លឿងទុំ ឬក្រហមហើយ ។
ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស រក្សាគម្លាតជានិច្ច ពេលចេញក្រៅផ្ទះ ៕
