ភ្នំពេញ៖ លោក ផែង វណ្ណៈ ដែលគេស្គាល់ថាជា អ្នកលេងបណ្ដាញសង្គម រិះគន់មិនសំចៃមាត់ បាននិយាយចំៗច្បាស់ៗទៅកាន់ វៀតណាមថា កុំលេងខូចពេកសមមិត្តវៀតណាម បើមិនឲ្យចូល កម្ពុជាក៏មិនឲ្យនៅដែរ ។
ការចេញមុខនិយាយចំៗបែបនេះ ពីសំណាក់លោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីវៀតណាម បានយកវិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅប្រទេសខ្លួន ជាលេស និងជាមូលហេតុចម្បង ក្នុងការរារាំងការវិលត្រឡប់ របស់ពលរដ្ឋវៀតណាម ដែលរស់នៅលើផ្ទៃទឹកកម្ពុជា ទៅកាន់វៀតណាមវិញ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ មិថុនានេះ លោក ផែង វណ្ណៈ បានបញ្ជាក់ថា «សមត្ថកិច្ចវៀតណាមនៅច្រកព្រំដែន កោះរការខេត្ត ព្រៃវែង មិនទទួលជនជាតិវៀតណាមខ្លួនឯង អោយត្រលប់ទៅប្រទេសរបស់ខ្លួនវិញ ក្រោមលេសថាខ្លាចឆ្លងកូវីដ គួរតែអោយពេទ្យរបស់ខ្លួនមកពិនិត្យនៅព្រំដែន និងធ្វើចត្តាឡីស័កលើទឹកដីរបស់ខ្លួន ប្រសើរជាងបដិសេធលើគោកបែបនេះ ។ កុំលេងខូចពេកសមមិត្តវៀតណាម បើមិនអោយចូល កម្ពុជាក៏មិនអោយនៅដែរ Go back home you are drunk ???» ។