ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព រាជធានីសហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចុះធ្វេីការបិទហាងខារ៉ាអូខេ មួយកន្លែងយីហោផាត ធី នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់មនុស្សជាច្រេីននាក់ យកទៅធ្វេីចត្តាឡីស័ក។
ការចុះបិទនេះ ក្រោយពីហាងខារ៉ាអូខេ ខាងលើ បានបេីកទទួលភ្ញៀវ ចូលច្រៀងលេងយ៉ាងសប្បាយ ដោយផ្គេីននិងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានី ភ្នំពេញ មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ។
នៅវេលាកេីតហេតុ ក៏មានបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ សម្ងាត់ថាទីតាំងហាងខារ៉ាអូខេ យីហោ ផាតធីខាងលេ ីលួចបេីកទទួលភ្ញៀវជាច្រេីន ចូលច្រៀងលេងយ៉ាងសប្បាយ ដោយមិនរក្សាគម្រាត មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ និងផ្គេីនសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាប បិទហាងជាបណ្ណោះអាសន្ន។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះនារី១៦នាក់ នាំយកទៅធ្វេីចក្តាឡីស័កនៅស្នងការរាជធានីភ្នំពេញ៕




