ភ្នំពេញ៖ កម្ពុជាបានបាត់បង់ មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ ទេវនាដនិម្មិត ឯម ធាយ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងថ្នែក របាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។
រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុក នូវស្នាដៃសិល្បះខ្មែរ មិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណ បំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ។
លោកស្រី ភឿង សក្កុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមក្រាបសំពះ ជូនដំណើរនិងគោរពលាលោកយាយ ជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណខន្ធ័លោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





