ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
ក្នុងនោះរួមមាន៖
១- ស្រុកស្វាយអន្ទរ ចំនួន ១០នាក់
២- ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
៣-ស្រុកមេសាង ចំនួន ៥នាក់
៤- ស្រុកពារាំង ចំនួន ៥នាក់
៥- ស្រុកបាភ្នំ ចំនួន ៣នាក់
៦- ស្រុកព្រះសេ្តច ចំនួន ៣នាក់
៧- ស្រុកកញ្ជ្រៀច ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤៤៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០១នាក់ ស្លាប់១១នាក់៕