រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣៩នាក់ថ្មី នៅក្រុង/ស្រុកចំនួន១០ ក្នុងខេត្តព្រៃវែង

0

ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ​១២នាក់
៣-ស្រុកពារាំង ចំនួន ​១០នាក់
៤- ស្រុកពាមរក៍ ចំនួន ​៧នាក់
៥- ស្រុកពាមជរ ចំនួន​ ២នាក់
៦- ស្រុកកំពង់ត្របែក ចំនួន​ ២នាក់
៧- ស្រុកបាភ្នំ ចំនួន​ ២នាក់
៨- ស្រុកព្រះសេ្តច ចំនួន ១នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់
១០-ស្រុកកំចាយមារ ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។