ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ជីន រ៉ា ប្រជាពលរដ្ឋរស់នៅភូមិឬស្សីសាញ់ ឃុំឬស្សីសាញ់ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៥២ឆ្នាំ និងគ្រួសារសពលោក លាង ចាន់ ប្រជាពលរដ្ឋរស់នៅភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះសេ្តច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៤ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តព្រៃវែងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ជីន រ៉ា និងលោក លាង ចាន់ សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។