ខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣៦នាក់ថ្មី និងជាសះស្បើយ៣នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៦នាក់ និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៣នាក់ ស្លាប់៣នាក់ និង៣៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕