អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ បន្ថែមទៀត និងជាសះស្បើយ៤៤នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ៤៤នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧១នាក់ និងស្លាប់២នាក់៕